Recent Posts

ផ្កាស្នេហ៏




  


 ជារៀងរាល់ព្រឹកព្រលឹមតែងតែឃើញកំលោះរាងតូចសង្ហារម្នាក់មើលថែសួនផ្កាដ៏តូចរបស់គេ  ព្រោះថាកំលោះរាងស្គមតូចរូបនេះ គេស្រលាញ់ផ្កាណាស់ គេស្រលាញ់តាំងតែពីតូចមកម្ល៉េះ មូលហេតុដោយសារម្តាយឪពុករបស់គេបានដាំផ្កានេះតាំងតែពីគេធំដឹងក្តីមក ដារ៉ាគេជាមនុស្សសុទិដ្ឋិនិយមសម្រាប់មនុស្សទូទៅ វាច្បាស់ណាស់មនុស្សដែរចូលចិត្តផ្កាដូចរូបគេបែបនេះ ពិតជាមនុស្សដែរស្រលាញ់ធម្មជាតិ ចូលចិត្តភាពស្រស់ស្អាត ថែមទាំងមានចិត្តស្មោះត្រង់ទៀត តែក៏មិនមែនអ្នកដែរមិនចូលចិត្តផ្កាសុទ្ធសឹងតែជាមនុស្សអាក្រក់​រឺមានចិត្តមិនស្មោះនោះឡើយ។នៅក្នុងភូមិតូចរបស់គេរស់នៅនេះ ជាភូមិដែរមានធម្មជាតិស្រស់ស្អាត ពណ៌ខៀវស្រងាត់នៃរុក្ខជាតិ។ដោយសារមានភាពទាក់ទាញបែបនេះហើយ ទើបបានធ្វើអោយមនុស្សម្នាក់ៗដែរបានមកចូលរួមលេងក្នុងភូមិម្តងធ្វើអោយអារម្មណ៏ពួកគេ បានធូរស្បើយពីភាពនឿយហត់ពីការងារ ដោយសារដើមឈើតូចធំខៀវខ្ចី ពិសេសផ្កាតែម្តង ព្រោះអ្នកស្រុកនេះចូលចិត្តចែករំលែកណាស់ ពួកគេទ្វេបើក្រ តែអ្នកទាំងនោះគឺមានទឹកចិត្តណាស់ គេថាស៊ូចង្អៀតផ្ទះកុំអោយតែចង្អៀតចិត្ត ទោះយ៉ាងបើសិនក្នុងភូមិនោះមាននរណាម្នាក់ឈឺរឺមានបញ្ហាអ្វីនោះគឺប្រជាពលរដ្ឋក្នុងភូមិនោះតែងតែជួយមិនគិតពីផលប្រយោជន៏ឡើយ គឺថាចេះជួយគ្នាក្នុងគ្រាមានអាសន្ន។រឿងដែរមិនគួរអោយជឿនោះគឺថាដារ៉ាត្រូវតែធ្វើតាមការសំណូមពរពីឪពុករបស់គេគឺថាគាត់ចង់អោយភូមិនេះសម្បូរទៅដោយផ្កាដែរគាត់បានដាំ គាត់ចង់ឃើញផ្កាគឺដូចបានឃើញស្នេហ៏គ្រាដំបូងរបស់គាត់ជាមួយប្រពន្ធគាត់ដូច្នោះដែរ ដោយសារម្តាយរបស់ដារ៉ាឆាប់ស្លាប់ពេក ទើបធ្វើអោយឪពុករបស់គេពោះម៉ាយហើយគាត់ក៏មិនយកប្រពន្ធទៀតដែរ គាត់តែងតែប្រាប់អោយដារ៉ាដាំផ្កានេះ ព្រោះម្តាយរបស់គេស្រលាញ់ណាស់ ចំណែកដារ៉ាគេក៏ស្រលាញ់ផ្កានេះតាំងតែពីតូចដែរ។ រយៈពេលជាង2អាទិត្យហើយដែរដារ៉ាបានយកផ្កាដើមដាក់តាមរបងផ្ទះរបស់អ្នកភូមិរបស់ខ្លួនក្នុង១ផ្ទះមាន3ទង គេបានចែកផ្កានេះក្នុងមួយភូមិនេះបានតែ20ផ្ទះតែប៉ុណ្ណោះខាងឆ្វេងផ្ទះ10នឹងខាងស្តាំងផ្ទះរបស់គេគឺ10ទៀត សរុប20ផ្ទះដែរបានដាក់ផ្កា ព្រោះថាផ្កាដែរគេដាំវាមិនមានច្រើនហើយធំមិនទាន់ការដើរចែកលំអរផ្ទះឡើយ។ មើលទៅផ្ទះនីមួយៗល្អស្អាតណាស់នៅពេលដាក់ផ្ការបស់ដារ៉ាបែបនេះទៅ ក្លិនក្រអូបពេញភូមិហើយ ហេតុនេះហើយធ្វើអោយមនុស្សម្នាក្នុងភូមិសប្បាយចិត្តនឹងស្រលាញ់ដារ៉ាណាស់ដោយសារការចែករំលែកអារម្មណ៏ល្អមកពីការស្រង់ក្លិនក្រអូបពីផ្ការបស់គេ។ អ្នកភូមិទាំងអស់តែងតែដាក់ផ្កានោះរហូតក្រៀមស្វិតធ្លាក់ដីហើយស្អែកក៏មានផ្កាថ្មីមកទៀត ខុសប្លែកតែផ្ទះមួយកន្លែងនៅពេលដារ៉ាជិះកង់ទៅដល់ហើយដាក់ផ្កានៅរបងម្តងៗមិនមានឃើញផ្កាស្វិតរឺក្រៀមឡើយ ព្រោះថាមិនដឹងម្ចាស់ផ្ទះយកទៅណា ដារ៉ាគិតប្រហែលជាម្ចាស់គេមិនចូលចិត្តហើយយកដាក់ធុងសម្រាមហើយមើលទៅ តែដើម្បីបំណងរបស់ឪពុករបស់គេទើបគេនៅទ្រាំដាក់នៅរបងនោះទៀត ហើយគេមានគំនិតមាននិងមកអោយទាន់ម្ចាស់ផ្ទះនោះនិងពន្យល់ពីតម្លៃនៃផ្កាដែរគេបានដាក់នេះ។ថ្ងៃនេះដូចសព្វមួយដងគេដាក់ផ្កានៅរបងអោយមានរបៀប ដើម្បីកុំអោយដួល ហើយគេក៏សំលឹងមើលទៅកាន់ផ្ទះមួយនោះដែរគេកំពុងតែដាក់ កំលោះមាឌស្វិតនោះក៏សំលឹងទៅបង្អួចក៏ឃើញទ្វាបង្អួចបង្ហើប គេដឹងថាគឺប្រាកដណាស់គឺម្ចាស់ផ្ទះដែរខ្លួនកំពុងដាក់ផ្កានេះ គឺកំពុងតែមើលខ្លួនដែរដើរដាក់ផ្កានៅរបងផ្ទះគេតាផ្តាស ហើយប្រហែលពេលខ្លួនចេញទៅម្ចាស់ផ្ទះមួយនោះនឹងចេញមកយកផ្កាខ្លួនទៅដាក់ក្នុងធុងសំរាមជាក់ជាមិនខាន។ ហើយដារ៉ាក៏ជិះកង់ចេញទៅបាត់ បានមួយសន្ទុះក៏ឃើញយុវតីតូចរាងស្តើងដើរចុះមកពីផ្ទះហើយដោយស្នាមញញឹមស្រស់ស្អាតសោភា​ ព្រមទាំងដើរសង្សឹមៗរួចឈងដៃដ៏ស្រឡូនចាប់យកផ្កាដែរដារ៉ាបានដាក់លើរបងនោះ ហើយនាងលើកផ្កានោះមកស្រង់ក្លិន នឹងញញឹមដោយសារតែអារម្មណ៏ស្រស់ថ្លានឹងមានសេចក្តីសុខបន្ទាប់ពីស្រង់ក្លិនផ្កានោះរួចហើយ តាមពិតទៅជាយុវតីតូចនេះសោះដែរខុសគេ ចូលចិត្តផ្កាដែរដារ៉ាដាក់ នាងចូលចិត្តជាពិសេសជាងអ្នកភូមិទាំងអស់ ធីតានាងមិនទាន់ដើរចូលផ្ទះភ្លាមៗទេព្រោះនាងកំពុងស្រង់ក្លិនដោយក្តីរីករាយ ព្រោះមិនចង់ទុកយូរព្រោះតែខ្លាចស្រពោនទើបនាងយកមកដាក់ក្នុងថូរនៅលើផ្ទះរបស់នាង នាងបានយកវាដាក់ស្ទើរតែពេញផ្ទះទៅហើយ ព្រោះផ្កានីមួយៗដូចជាមិនស្រពោនសោះ នេះមកពីនាងតែថែផ្កាដូចដារ៉ាដែរហើយ។ ងាកមកដារ៉ាឯនេះវិញគេនៅពួនក្បែរគល់ឈើមួយដ៏ធំក្បែរផ្ទះធីតា ហើយគេបានដឹងយ៉ាងច្បាស់ថាតាមពិត នារីម្នាក់នេះហើយដែរយកផ្ការបស់គេចូលផ្ទះ ហើយនាងហាក់មានចិត្តស្រលាញ់ផ្កាណាស់ មើលទៅស្នាញញឹម នឹងថ្ពល់ខួច សើមដោយក្តីរីករាយពីផ្កាដែរគេដាក់ បញ្ជាក់ថានាងពិតជាចូលចិត្តផ្កានេះណាស់ ខុសស្រលះពីគំនិតដែរគេគិតពីមុននេះបន្តិច។
ចាប់ពីថ្ងៃនោះមកដារ៉ាតែងតែដើរដាក់ផ្កាដោយក្តីសប្បាយរីករាយហើយនាយយើងមិនភ្លេចគិតយុវតីតូចម្នាក់នោះឡើយ គេតែស្រមៃថានឹងបាននិយាយសារសងជាមួយនាងដោយក្តីសប្បាយរីករាយម្តង ។
……………………………..ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែរហូតហាក់មិនចាំនរណាម្នាក់ឡើយ ។ចិត្តលួចលាក់រៀងៗខ្លួនរវាងធីតានិងដារ៉ាក៏ចេះតែមានពីមួយថ្ងៃទៅមួយថ្ងៃរហូតបង្កើតជាស្នេហាទាំងមិនបាននិយាយគ្នាមួយម៉ាត់ ពួកគេស្រលាញ់គ្នាដោយមិនបានគិតសូម្បីតែបន្តិចឡើយ គ្រាន់តែតាមរយៈផ្កាស្នេហ៏ដែរឪពុករបស់គេបានអោយគេដាក់តាមរបងអ្នកភូមិទាំងប៉ុណ្ណោះ ។
……………….ដារ៉ាជិះកង់តាមផ្លូវ តែក្នុងចិត្តហាក់ទៅដាក់ផ្ទះរបស់ធីតាទៅហើយ គេក៏ដាក់ផ្កាហើយក៏ជិះចេញទៅ ចំនែកធីតាក៏ចុះមកយកផ្កាទៀត ស្រាប់តែមានស្នាមញញឹមមួយយ៉ាងស្រស់សង្ហារថែមទាំងបញ្ចេញសម្លេង៖
-តើចូលចិត្តផ្កាណាស់មែនទេ?
ធីតាមិនឆ្លើយដោយក្តីអៀនជារបៀបស្រីក្រមុំ ធីតានាងគ្រាន់តែញញឹម​ព្រមទាំងងក់ក្បាលបញ្ចាក់ថានាងចូលចិត្តតែប៉ុណ្ណោះ។
_តើអ្នកចូលចិត្តធ្វើអោយអ្នកដទៃសប្បាយទេ?
-ល្អណាស់ ចូលចិត្ត!
-បើចឹង តាមខ្ញុំមក។
ដារ៉ាចាប់កាន់ដៃរបស់ធីតាយ៉ាងថ្នមៗហើយអោយនាងអង្គុយនៅលើកង់របស់គេ ហើយអោយនាងកាន់ផ្កាមួយបាច់ធំ ធីតាទៅតាមដារ៉ាដោយមិនបាននិយាយមួយម៉ាត់ នាងគ្រាន់តែដឹងថាពេលនេះអារម្មណ៏នាងមានសុភមង្គលពេលដែរមានដារ៉ាធាក់កង់ឌុបនាង ហើយនាងសប្បាយនឹងក្លិនផ្កាដែរនៅជាប់នឹងដៃនេះណាស់ ។បន្ទាប់ពីការដាក់ផ្កាតាមភូមិរួចរាល់ហើយដារ៉ាក៏នាំធីតាមកសួនផ្កាដែរគេដាំហើយបាននិយាយពីដំណើររឿងហេតុអ្វីបានជាគេដើរចែកផ្កានៅតាមភូមិបែបនេះ ។
-ខ្ញុំចូលចិត្តផ្កានេះណាស់ តើផ្កានេះឈ្មោះអីទៅលោក?
_ហៅខ្ញុំដារ៉ាទៅ ! ចុះនាងវិញ?
-ខ្ញុំធីតា!ហេហេហេស
នាងសើចកាន់តែធ្វើអោយកំលោះយើងលង់ស្នេហ៏ហើយព្រោះថ្ពាល់ខួចនាងសែនស្រស់ស្អាតណាស់។
_ផ្កានេះជាផ្កាដំណក់ទឹកភ្លៀង តែឪពុករបស់ខ្ញុំដាក់ឈ្មោះអោយវាថ្មីថាផ្កាដំណក់ទឹកភ្នែក ព្រោះពេលឪពុកខ្ញុំឃើញវាគាត់តែងតែស្រក់ទឹកភ្នែកព្រោះនឹកដល់ម្តាយរបស់ខ្ញុំ។
……………………..ចាប់ពីពេលនោះមកកង់កញ្ចាស់របស់គេតែងតែឌុបធីតាដើរចែកផ្កាពេញភូមិ ហើយមិនបានប៉ុន្មានផងដារ៉ាក៏ចូលស្តីធីតា ហើយម្តាយឪពុកធីតាក៏ស្រលាញ់ហើយអាណិតកំលោះតូចមានសណ្តានចិត្តល្អដូចដារ៉ាដែរ ក៏យល់ព្រមលើកធីតាអោយដារ៉ា …………………ថ្ងៃរៀបមង្គលការរបស់ពួកគេគឺរៀបសុទ្ធសឹងតែផ្កាដំណក់ទឹកភ្នែកព្រោះជាផ្កាដែរពួកគេចូលចិត្ត ហើយឪពុករបស់ដារ៉ាក៏យំស្រក់ទឹកភ្នែក តែទឹកភ្នែកលើកនេះមិនមែនដោយសារកើតទុក្ខឡើយ គឺដោយសារសេចក្តីត្រេកអររំភើបចិត្តពេក។ បន្ទាប់ពីរៀបការរួមហើយធីតានឹងដារ៉ាក៏ក្លាយជាអ្នកលក់ផ្កានៅក្នុងភូមិស្រស់ស្អាតនេះទៅ ដោយលក់អោយម៉ូយនៅភ្នំពេញ ថែមទាំងដាក់ឈ្មោះថាផ្កាដំណក់ទឹកភ្នែក(នឹកប្រពន្ធ) ពួកគេស្រលាញ់គ្នារៀងរហូតតទៅអើយ ។
……………………ចប់។


Every morning, a small boy looks after his tiny little flower, because this tiny little boy loves flowers, and he loves it since he was a little girl because his parents and grandchildren planted it. But since it's grown up, Dara is optimistic for people in general, it is clear that people like flowers like this, really natural people. Love, beauty, and honesty, but not you, do not like the flowers are all bad people or have a bad heart. In their small village, this village is beautiful nature. The lush greenery of the plants. Because of this attractiveness and so many people have come to play in the village once they feel they get relief from Being tired of work because of the small, luxuriant trees, especially the flowers because the locals love to share, they are doubly, but they are very heartwarming to shut down the house not to be hurt, though in The village is sick or the problem is, people in the village always help not to think of the benefits of helping each other in times of emergency. That is, Dara must follow his father's request that he want this village to be rich in flowers, he planted it, want to see the flowers, as if he saw his first love with his wife, so because his mother Dara is too soon to die because her father is divorced, and he does not marry a wife. He tells Dara to plant this flower because her mother loves them, and Dara Also loved flowers childhood. For more than two weeks, Dara took flower stems on the walls of her village house in a three-storey house, divided this house in only 20 houses, on the left of the 10 houses and on the right side of the house They are 10, a total of 20 houses have put flowers because of the flowers, they do not grow too much and do not big house. Looks at each house very nice when putting such flowers to the scent of the village and thus making people in the village happy to love Dara by sharing good feeling from the scent of Their flowers. Villagers always put the flowers in the ground and fall into the ground, and tomorrow there is a new flower, but a house where Dara rides and places flower at the fence does not see the flower or wither. Do not know what the landlord is thinking about, maybe the owners do not like it and put the rubbish bin and look just for the purpose of their father just put on the fence and they have ideas And come to the house and explain the value of the flowers they put in. Today, as usual, they put flowers at the fence so that they can not fall and look to the house. But putting the loose cotton also looks at the window and sees the window door revealing that it is true that the house owner is placing this flower is watching, flinging at the fence of the house, When they go out, the householder comes out and takes the flowers in the rubbish bin. And Dara riding a bicycle for a few moments saw a thin young girl walking down the street, with a beautiful smile, Sophea and walking wisely, and gripping her hands to capture the flowers, Dara put it on the fence And she raises the flowers to smell smiling because of feeling good will be happy after extracting the floral, then actually this little girl, they like the flowers Darradak She prefers, especially the villagers, Thida, she does not go home immediately, because she smells happy, because she does not want to leave for a long time, because she is afraid to fall, she put her in her house on her house Take it almost home, as each flower does not wither from her, but keep the flowers like Dara. Turning to Dara, she's hiding beside a big tree near Thida's house, and it's clear that this girl, in fact, took her flowers home and she seemed to love the flowers, look at the smiles. Will be dazzlingly wet with flowers, she is affirming that she really loves this flower, which is a bit different from the thought, a bit earlier.
From that day, Dara was always happy to make a flower, and we did not forget to think of a little girl, but she just dreamed to say goodbye to her once.
................................. .. Time is moving from day to day, months to months, seemingly do not seem to mind anyone. Their secret lies between Thida and Dara. From day to day, they form a romantic relationship, they love each other without thinking even a little bit, just through the flowers, their father put them on the wall of the villagers.
Dara riding a bicycle in the heart seems to place Thida's house, they put flowers and rides out, and thieves also come down to take flowers, suddenly a smile, Voice:
- Do you like flowers?
Thida did not respond shyly, as she did, she smiled and nodded, she just liked.
_ Do you like to make fun of others?
- Very nice!
- Come on me.
Dara gripped the hands of Thida so she sat on her bicycle and let her hold a large bundle of flowers with Dara, without saying a word, she only knew that she felt happy now too Dara She's happy to smell the flowers next to the hand.Then after flowering in the village already done, Dara also brought thida to a garden, they planted and talked about the story What have they played in villages like this flower.
- I love this flower, what is this flower to me?
_ Call me Dara! What about her?
- I am the Messiah!
She laughed so much that her boyfriend was in love with her because she was so beautiful.
This flower is a flower of rain, but it is a flower
ផ្កាស្នេហ៏ ផ្កាស្នេហ៏ Reviewed by KhmerForever on October 06, 2017 Rating: 5

No comments:

Powered by Blogger.