Recent Posts

រឿងស្នេហា៖ មេអំបៅ​ចាំ​ស្នេហ៍




នៅ​ក្នុង​ភូមិដ៏តូច​មួយ ដែលមាន​ទេស​ភាព​ស្រស់ស្អាត​ជាប់​នឹង​មាត់​សមុទ្រ មានគួសង្សារ​មួយគួ រៀងរាល់​ថ្ងៃ​ពួកគេ​តែងតែ​ទៅ​ឆ្នេរ​ ដើម្បីមើល​ថ្ងៃ​លិច​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ពួកគេ​ញញឹម​ទៅ​រក​គ្នា​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ ចេញ​ពី​បេះ​ដូង​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​នៃស្នេហា​យុវវ័យ​មួយ​គូ​នេះ។
ថ្ងៃ​មួយ​នារី​នោះ​បាន​ជួប​ឧបទ្ទវហេតុ​ដ៏ធ្ងន់ធ្ងរ​ វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ នាង​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ប៉ុនែ្ត​នាង​មិន​អាច​ដឹង​ខ្លួន​ជា​រៀង​រហូត។ ជា​រៀង​រាល់​ថ្ងៃ​បុរស​នោះ​​តែង​តែ​នៅ​ក្បែរ​នាង​មើល​ថែ​នាង។​​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ នាងនៅ​តែ​មិន​ទាន់​ដឹង​ខ្លួន ប៉ុនែ្ត​បុរស​នោះ​មិន​ដែលនឿយហត់​ក្នុង​ការ​មើល​ថែនាងទេ។
ថ្ងៃ​មួយ​ទេពធីតា​រូបមួយ​បាន​ដឹង​ពីរឿង​ទាំងនេះ ក៏បានចុះ​មក​ជួប​បុរស​នោះ​ ទេព​ធីតា​នោះ​បាននិយាយ​ថា​ ខ្ញុំ​អាច​ជួយ​នាង​ដឹង​ខ្លួន​បាន ប៉ុន្តែ​អ្នកត្រូវ​ក្លាយ​ទៅ​ជាមេអំបៅ​រយៈ​ពេល​ ៣​ឆ្នាំ។ បន្ទាប់​ពី​ទេពធីតា​បាន​និយាយ​រួចហើយ​ បុរស​នោះ​ក៏បាន​គិត​ ហើយ​យល់​ព្រមក្លាយ​ទៅ​ជាមេ​អំបៅ។ រំពេ​ច​នោះ​ គេ​ក៏បាន​ក្លាយ​ខ្លួន​ជាមេអំបៅ​ ហើយ​នារី​នោះ​ក៏​ចាប់បើក​ភ្នែក​ឡើង ។ នៅ​ពេល​ដែលនាង​ងើប​ឡើង​ នាង​ព្យាយាម​ស្វែងរក​សង្សាររបស់​ខ្លួន នាង​មិនថា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​គាត់ទេ។ នាង​ព្យាយាម​សួរ​មិត្តភក្តិ​របស់​បុរស​នោះ តែ​គ្មាន​អ្នក​ណាម្នាក់​ដឹង​ថា​ គាត់​នៅ​ទីណានោះ​ទេ។
គ្រប់​ទីកន្លែង​ដែល​នាង​បាន​ទៅ មេអំបៅ​នោះ​តែងតែ​ហើរ​តាម​នាង​ជានិច្ច ។​ នាង​បាន​ទៅ​ឆ្នេរ​សមុទ្រ​ដើម្បី​ចាំ​សង្សារ​របស់​នាង ចាំ​ហើយចាំ​ទៀត ប៉ុនែ្ត​នៅ​តែ​បាត់​ស្ងាត់សូន្យ​ឈឹង ឃើញ​តែ​មេអំបៅ​មួយ​នេះ​ហើរ​ជុំវិញ​ខ្លួន​នាង ។ នាង​យំ​ហើយ​យំ​ទៀត​ យំ​ជារៀង​រាល់​ថ្ងៃ ។
ពីរ​ឆ្នាំកន្លង​ផុត​ទៅ នាង​នៅ​តែ​ព្យាយាម​ស្វែងរក​គេ នាង​នៅ​តែ​ស្រឡាញ់​គេ​ជានិច្ច ។ បន្ទាប់​មក​ទៀត​ មាន​បុរស​ម្នាក់​បាន​ស្រឡាញ់នាង ហើយ​សុំ​នាង​រៀបការ នាង​ស្មុគ​ស្មាញ​ក្នុង​ចិត្តយ៉ាងខ្លាំង ទីបំផុត​នាង​ក៏សម្រេច​ចិត្ត​រៀប​ការ​ជាមួយគេ​នោះ​ទៅ។
នៅ​ថ្ងៃ​ដែល​នាង​រៀបការ​ ជា​ថ្ងៃ​ដែលសង្សាររបស់​នាងនឹង​ត្រូវបាន​ក្លាយ​ទៅ​មនុស្ស​វិញ ហើយជា​ថ្ងៃ​ដែល​នាង​ស្លៀក​ឈុត​អាពាហ៍​ពិពាហ៍​ដ៏​ស្រស់​ស្អាត ។ នាង​ទំនង​ជា​សប្បាយចិត្តនឹង​បុរស​ថ្មីនោះ​ដែល​ស្រឡាញ់នាង។
មេអំបៅ​បាន​ហោះ​ទៅ​ជួប​ទេពធីតា ហើយ​ទេព​ធីតា​និយាយថា ឥឡួវ​ដល់​ពេល​ដែល​អ្នក​ក្លាយ​ខ្លួន​ជាមនុស្ស​វិញ​ហើយមេអំបៅ​ក៏​ញញឹម​ ហើយនិយាយ​ទៅកាន់​ទេព​ធីតាថា សូម​មេត្តា​ទុកឲ្យ​ខ្ញុំ​​ក្លាយ​ខ្លួន​ជា​មេអំបៅ​រហូត​ទៅ” …….. :’-(






In a small village with beautiful views of the seafront, there is a cousin every day, they often go to the beach to watch the day. The two sank so deep, they smiled lovingly out of the fiery red heart Of love of this young couple.
One day, the girl had been in serious condition, the doctor said she was not at risk, but she could not know. Ourselves forever. Every day the man was always near her, and for a year, she was still there He did not know yet, but the man never tired of taking care of her.
One day a goddess knew that these things came down to the man, saying, "I can help her. Mind you, but you have to be a butterfly for three years. " After the goddess had spoken, the man thought and consented to become a beggar. Suddenly she became a butterfly and the girl opened her eyes. When she gets up, she tries to find her boyfriend, no matter what happens to her. She tried to ask her friend, but no one knew where she was.
Everywhere she goes, the butterfly always flies with her. She goes to the beach to wait for her boyfriend to wait and wait. But still, it's gone silent, but the butterfly flies around her. She weeps and weeps every day.
Two years ago she was still trying to find her, she still loved him. Then, a man who loved her and asked her to marry her, she finally decided to marry him. That's it.
On the day she gets married, the day that her boyfriend will be reunited with people, the day she gets dressed in a suit. Beautiful. She is likely to be happy with the new man who loves her.
The butterfly flew to meet the goddess, and Tep Thida said, "Now is the time for you to become human!" The butterfly smiles and says, To the ideal, "let me be a butterfly forever" ...... ..: '- (

រឿងស្នេហា៖ មេអំបៅ​ចាំ​ស្នេហ៍ រឿងស្នេហា៖ មេអំបៅ​ចាំ​ស្នេហ៍ Reviewed by KhmerForever on October 06, 2017 Rating: 5

No comments:

Powered by Blogger.